ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង ស្ដីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងការលេងកីឡាឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្ដោះអាសន្ននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធ

សូមអានបន្ត....

សេចក្តីក្រេីនរំលឹករបស់ក្រសួងសុខាភិបាល​ ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

សេចក្តីក្រេីនរំលឹករបស់ក្រសួងសុខាភិបាល​ ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

សូមអានបន្ត....

សេចក្តីជូនដំណឹង ជម្រាបមក លោក FENG JIA ម្ចាស់សណ្ឋាគារ ស៊ីនយីនថៃ ស្ថិតនៅវិថីឯករាជ្យ(ផ្លូវលេខ១០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

សេចក្តីជូនដំណឹង ជម្រាបមក លោក FENG JIA ម្ចាស់សណ្ឋាគារ ស៊ីនយីនថៃ ស្ថិតនៅវិថីឯករាជ្យ(ផ្លូវលេខ១០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការប្ដូរទីតាំងយកសំណាកតេស្តរកវីរុសកូវីដ-១៩ ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

សេចក្តីជូនដំណឹង ស្តីពីការប្ដូរទីតាំងយកសំណាកតេស្តរកវីរុសកូវីដ-១៩ ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មកកាន់ទីតាំងថ្មី វេទិកា ៧មករា ស្ថិតនៅវិថីឯករាជ្យ (លេខ១០០) ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

សូមអានបន្ត....

សេចក្តីជូនដំណឹង

រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូនថា ដើម្បីពន្លឿនប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យ និងចៀសវាងការមកច្រើនកកកុញដែលនាំឱ្យមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅក្នុងបរិវេណទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុបាន និងកំពុងគិតគូររៀបចំវិធីចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់ ដើម្បីមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យមានភាពច្បាស់លាស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺៈ ៣កុំ និង៣ការពារ ព្រមទាំង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងចៀសផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សូមបងប្អូនអនុវត្តតាមការណែនាំដូចខាងក្រោម÷ ១-ត្រូវអនុវត្តវិធានការការពារខ្លួនតាមការអំពាវនាវរបស់រដ្ឋបាលខេត្តព្រះសីហនុកន្លងមក ដោយត្រូវស្នាក់នៅក្នុងផ្ទះមួយរយៈពេល ដើម្បីឱ្យរដ្ឋបាលខេត្តគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរសិន។ ២-ការចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរង់ចាំតាមជូនដំណឹងរបស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ហើយពេលត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ត្រូវទៅតាមបញ្ជីឈ្មោះ និងតាមការអញ្ជើញរបស់អាជ្ញាធរភូមិ ឃុំ សង្កាត់ ដោយមានភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណផងដែរ។

សូមអានបន្ត....