ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោក អ៊ុល ដេតសុខុម CEO of DGB BANK PLC

ព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោក អ៊ុល ដេតសុខុម CEO of DGB BANK PLC ឧបត្ថម្ភម៉ាស KF-94 ចំនួន ១០.០០០ ម៉ាស ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើ ប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខា ស្ដីពីការរៀបចំប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម

ព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសាខា ស្ដីពីការរៀបចំប្រារព្ធខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីជាគណៈកម្មាធិកាសាខាក្រុង ស្រុក។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញសំណេះសំណាល ជាមួយកម្មករ និងក្រុមការងារជំនាញ ដែលកំពុងបំពេញការងារនៅរង្វង់ «មូលព្រះថោងនាងនាគ »

នៅវេលាម៉ោង ២២ និង០០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញសំណេះសំណាល ជាមួយកម្មករ និងក្រុមការងារជំនាញ ដែលកំពុងបំពេញការងារនៅរង្វង់ «មូលព្រះថោងនាងនាគ » ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ និង​លោក​ជំទាវ​ បានអញ្ជេីញចូលរួមក្នុងពិធីចាក់ព្រះ​ (​សិតព្រះ​)​ រូបសំណាកព្រះថោងនាងនាគ

នៅវេលាម៉ោង​ ២៣ និង៤៥នាទី​យប់ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ និង​លោក​ជំទាវ​ បានអញ្ជេីញចូលរួមក្នុងពិធីចាក់ព្រះ​ (​សិតព្រះ​)​ រូបសំណាកព្រះថោងនាងនាគ តភ្ជាប់​គ្នាបានរួចរាល់​។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដំឡើងអំពូលបំភ្លឺសួនច្បារវិមានឯករាជ្យ

វេលាម៉ោង ០៨ និង៤០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដំឡើងអំពូលបំភ្លឺសួនច្បារវិមានឯករាជ្យ ដើម្បីត្រៀមទទួលភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិដែលអញ្ជើញមកលេងកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

សូមអានបន្ត....