ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋ គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ

ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋ គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១០ឆ្នាំ នៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្ទឹងហាវចំនួន២រូប

រសៀលថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកស្ទឹងហាវចំនួន២រូប ដោយមានការចូលរួមពីលោកអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក មេឃុំ ស្មៀនឃុំ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រជុំពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រជុំពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពី«ស្ថានភាពសហគ្រាសចិននៅខេត្តព្រះសីហនុ» នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការងារគ្រប់គ្រងបុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិ

ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការងារគ្រប់គ្រងបុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ។

សូមអានបន្ត....

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកកំពង់សីលាចំនួន២រូប

ព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកកំពង់សីលាចំនួន២រូប ដោយមានការចូលរួមពីលោកអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក មេឃុំ ស្មៀនឃុំ។

សូមអានបន្ត....