រដ្ឋបាលខេត្តព្រះសីហនុ បានចាត់វិធានការម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះបុគ្គលដែលបានល្មើសលើបំរាមរបស់រដ្ឋបាលខេត្តដែលបានដាក់ចេញនាពេលថ្មីៗនេះ៖ សូមជម្រាបជូនថា កាលពីវេលាម៉ោង១១ និង៥១នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចបានធ្វើការឃាត់សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិត្រឡប់មកគោលដៅដើមដើម្បីធ្វើចត្តាឡីស័កវិញ ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។
សូមអានបន្ត....ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ
ព័ត៌មានទូទៅ
ការថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនបានឧបត្ថម្ភចំណីអាហារ នំប៉័ង ផ្លែឈើ ទឹកបរិសុទ្ធ និងភេសជ្ជៈដល់ក្រុមការងារជួរមុខកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
ថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ឧកញ៉ា សុខ ហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក្រុមសមាគមនិស្សិត អ.ម.ត ខេត្តព្រះសីហនុ ក្រុមការងារ ស.ស.យ.ក ខេត្តព្រះសីហនុ សណ្ឋាគារសុខា ហាងនំបុ័ង ៧មករា ព្រមទាំងបងប្អូនសប្បុរសជនជាច្រើននាក់ទៀត បានឧបត្ថម្ភចំណីអាហារ នំប៉័ង ផ្លែឈើ ទឹកបរិសុទ្ធ និងភេសជ្ជៈដល់ក្រុមការងារជួរមុខកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ គ្រប់គោលដៅនៅក្នុងក្រុងព្រះសីហនុ។ សកម្មភាពនៃការចូលរួមចែករំលែកនេះ គឺបានឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព ការរួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជម្រុញទឹកចិត្តដល់ដល់បងប្អូន ក្រុមការងារប្រចាំគោលដៅ ខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនដោយមិនគិតការនឿយហត់ និងទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត៕
សូមអានបន្ត....សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្ដីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងការលេងកីឡាឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្ដោះអាសន្ននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តដែលមានការពាក់ព័ន្ធ
សូមអានបន្ត....សេចក្តីក្រេីនរំលឹករបស់ក្រសួងសុខាភិបាល ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
សេចក្តីក្រេីនរំលឹករបស់ក្រសួងសុខាភិបាល ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
សូមអានបន្ត....សេចក្តីជូនដំណឹង ជម្រាបមក លោក FENG JIA ម្ចាស់សណ្ឋាគារ ស៊ីនយីនថៃ ស្ថិតនៅវិថីឯករាជ្យ(ផ្លូវលេខ១០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
សេចក្តីជូនដំណឹង ជម្រាបមក លោក FENG JIA ម្ចាស់សណ្ឋាគារ ស៊ីនយីនថៃ ស្ថិតនៅវិថីឯករាជ្យ(ផ្លូវលេខ១០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
សូមអានបន្ត....-
បង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំអូរឧកញ៉ាាហេង ស្រុកព្រៃនប់
ស្រុកព្រៃនប់៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយករណីដែលបាន
សូមអានបន្ត.... -
បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់៣
-
បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់៤
-
បង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ
-
បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។
សូមអានបន្ត.... -
កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ខេត្តព្រះសីហនុ
-
ពិធីសំណេះសំណាល និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់មន្រ្តីរាជការសាលាខេត្តព្រះសីហនុ
-
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត
-
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨
-
សេចក្តីណែនាំ ស្តីពី វិធានការរក្សាទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងកិច្ចការពារ ទប់ស្កាត់គ្រោះអគ្គិភ័យ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ជួន មុន្នីរ័ត្ន តំណាងប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ រស់នៅចំណុចចម្ការខ្នុរ ភូមិចំណោតរាម
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក-លោកស្រី ប្រជាពលរដ្ឋចំនួន ៥៧គ្រួសារ រស់នៅចំណុចដើមចំបក់ ភូមិពូធឿង
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក-លោកស្រី សួង ម៉េត, ម៉ុត ពិសិដ្ឋ និង នួន សារឹម តំណាងប្រជាពលរដ្ឋចំនួន ៦៤គ្រួសារ រស់នៅភូមិចំណោតរាម
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ធុល សុធា និងលោក ឆាយ សុខន តំណាងប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ រស់នៅចំណុចអូរទ្រាក-អូរដា
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីទឹកកខ្វក់ហូរចូលសមុទ្រ នៅចំណុចក្បែរបន្ទប់ទឹកសាធារណៈលេខ១ ស្ថិតនៅឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ លើករណីភាស៊ីចំណតរថយន្ត នៅឆ្នេរអូរឈើទាល(ចាប់ពីអាហារដ្ឋានស៊ីកាង ដល់បន្ទប់ទឹកសាធារណៈលេខ១) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត
-
លទ្ធផល នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះពិនិត្យអង្កេតស្រាវជ្រាវលើករណីទំនាស់ដីធ្លី ស្ថិតនៅចំណុចអូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ