ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ និងលោកជំទាវ ប្រាក់ ច័ន្ទសុខា បានដឹកនាំក្រុមការងារមន្ទីរជំនាញខេត្ត ចូលរួម “កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ អត្តសញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩”

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) បានដឹកនាំក្រុមការងារមន្ទីរជំនាញខេត្ត រួមមានលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានមន្ទីរផែនការ និងតំណាងមន្ទីរសុខាភិបាល ចូលរួម “កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២២ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ អត្តសញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩” ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ

រសៀលថ្ងៃអង្គារ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៨ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ជុំទី២ ជាមួយក្រុមការងារវិទ្យាស្ថាន ShenZhen (UPDIS)

ព្រឹកថ្ងៃអង្គារ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ជុំទី២ ជាមួយក្រុមការងារវិទ្យាស្ថាន ShenZhen (UPDIS) ស្តីពីអគ្គិសនី ឧស្សាហកម្មគីមី និងប្រេង តាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយឯកឧត្តម កែវ តារាពង្ស អនុប្រធានគណកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ស្តីពីការចុះត្រួតពិនិត្យតាមពន្ធនាគារ

ព្រឹកថ្ងៃអង្គារ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយឯកឧត្តម កែវ តារាពង្ស អនុប្រធានគណកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ស្តីពីការចុះត្រួតពិនិត្យតាមពន្ធនាគារ មណ្ឌលអប់រំកែប្រែកន្លែងឃាត់ខ្លួនបណ្តោះអាសន្នរបស់ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារជូនកម្មករ កម្មការិនី ប្រមាណ ២០០០ នាក់

រសៀលថ្ងៃចន្ទ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារជូនកម្មករ កម្មការិនី ប្រមាណ ២០០០ នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រ Man Ou Garment Co.,LTD ស្ថិតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....