ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការសំណេះសំណាលជាមួយបងប្អូនប្រជាការពារស្រុកព្រៃនប់របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារស្រុកព្រៃនប់ចំនួន ៣០៣នាក់។

សូមអានបន្ត....

ការនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ៨៦៥ គ្រួសារ នៅក្នុងស្រុកព្រៃនប់

ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម និងសមាជិកសមាជិកាសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន ៨៦៥ គ្រួសារ នៅក្នុងស្រុកព្រៃនប់ ដោយក្នុងមួយគ្រួសារទទួលបាន៖

សូមអានបន្ត....

ការសំណេះសំណាលជាមួយបងប្អូនជាបុគ្គលិកសម្អាតអានាម័យក្រុងនិងប្រជាការពារក្នុងក្រុងព្រះសីហនុ

នៅរសៀលថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនជាបុគ្គលិកសម្អាតអានាម័យក្រុងចំនួន២៥ នាក់និងប្រជាការពារក្នុងក្រុងព្រះសីហនុចំនួន ៤១១នាក់ នៅសាលាក្រុងព្រះសីហនុ។

សូមអានបន្ត....

ការចុះពិនិត្យ​មើលការបេីកបំភ្លឺភ្លេីងសាធារណៈ​ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីរាម

នៅយប់ថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ​២០២០​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណេីរឯកឧត្ដម ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរបនីយកម្ម​ និងសំណង់​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​ ឯកឧត្ដម​ ថោង​ ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​ណ៍ និង​ជាអនុប្រធានអចិន្ត្រៃយ៍​ គ.អ.ឆ.ក និង​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក ពិនិត្យ​ការបេីកបំភ្លឺភ្លេីងសាធារណៈ​ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីរាម។            

សូមអានបន្ត....

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ

ថ្ងៃសុក្រ ១២ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ដែលបានមកចូលរួមវាស់វែងក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ ខ្សែក្នុងខេត្តព្រះសីហនុ នាសាលប្រជុំធំ សាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរខេត្តព្រះសីហនុ និងប្រតិភូមន្ទីររៀបចំដែនដីរាជធានីភ្នំពេញមកទស្សនកិច្ចសិក្សាការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៤ខ្សែ ខេត្តព្រះសីហនុ ។

សូមអានបន្ត....