ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ

វេទិកាទេសចរណ៍អាស៊ាន ជាឱកាសផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព» និងប្រកាសបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបុណ្យផ្កាប្រាក់រស្មីសាមគ្គី

រសៀលថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងបង្ហើយសាលាវិបស្សនាធុរៈ នៅក្នុងបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈគរីនាគវ័ន (ហៅវត្តភ្នំសមាធិ) ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់។

សូមអានបន្ត....

មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម គួច ចំរើន

នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញចុះពិនិត្យទីលានតេជោ ជាទីតាំងដែលរដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំដើម្បីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០

នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញចុះពិនិត្យទីលានតេជោ ជាទីតាំងដែលរដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំដើម្បីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)។ បន្ទាប់មកបានបន្តចុះពិនិត្យការស្ថាបនាស្ពាន (ពយ៣៩) និងការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងមួយថ្ងៃ ២ម៉ឺនម៉ែត្រគីប មានទីតាំងស្ថិត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលថវិកាបរិច្ចាគពីសប្បុរសជន ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌

សប្បុរសជន បន្តនាំយកថវិកាបរិច្ចាគជូនសាខាកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលថវិកាបរិច្ចាគពីសប្បុរសជន ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

សូមអានបន្ត....