ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើការណែនាំដល់ម្ចាស់ផ្ទះល្វែងដែលបានសាងសង់ និងតសំយ៉ាបលយមកលើចំណីផ្លូវសាធារណៈនៅបរិវេណអតីតមហោស្រព

ក្រុមការងារចម្រុះរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើការណែនាំដល់ម្ចាស់ផ្ទះល្វែងដែលបានសាងសង់ និងតសំយ៉ាបលយមកលើចំណីផ្លូវសាធារណៈនៅបរិវេណអតីតមហោស្រព ស្ថិតនៅក្នុងសង្កាត់លេខ២​ ក្រុងព្រះសីហនុ នាពេលកន្លងមក។ បច្ចុប្បន្នត្រូវបានម្ចាស់ផ្ទះបានចូលរួមសហការជាមួយអាជ្ញាធរក្រុងព្រះសីហនុ ស្ម័គ្រចិត្តរុះរើសំយ៉ាបទាំងនោះចេញដោយខ្លួនឯង និងរៀបចំចាប់ផ្តើមសម្អាត រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងបរិវេណទីតាំងខាងលេីនេះឱ្យកាន់តែមានសោភ័ណភាព បរិស្ថាន។

សូមអានបន្ត....

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅ ០២ ខ្នង

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅ ០២ ខ្នង និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងទីបញ្ជាការផ្នែកសឹករងកោះរ៉ុង ខេត្តព្រះសីហនុ, ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២៖

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសិក្សាស្វែងរកដំណោះស្រាយឱ្យបានសមស្របលើប្រព័ន្ធបង្ហូរទឹកដែលកំពុងហូរកាត់ដីក្រុមហ៊ុន OCIC

រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសិក្សាស្វែងរកដំណោះស្រាយឱ្យបានសមស្របលើប្រព័ន្ធបង្ហូរទឹកដែលកំពុងហូរកាត់ដីក្រុមហ៊ុន OCIC ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយកទីចាត់ការផែនការ និងវិនិយោគ នាយកទីចាត់អន្តរវិស័យ មេធាវីសាលាខេត្ត និងលោកមេធាវីតំណាងក្រុមហ៊ុន OCIC។

សូមអានបន្ត....

កម្មវិធីធ្វើបទបង្ហាញ ស្តីពីឯកសារបច្ចេកទេសកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ឯកសារបច្ចេកទេសស្តីពី ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត

ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ កម្មវិធីធ្វើបទបង្ហាញ ស្តីពីឯកសារបច្ចេកទេសកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ឯកសារបច្ចេកទេសស្តីពី ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត និងឯកសារបច្ចេកទេសស្តីពីទំនាក់ទំនងអន្តររដ្ឋបាលរបស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ-អង្គភាព និងការិយាល័យចំណុះសាលាខេត្ត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....