ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

មន្ទីរសុខាភិបាលខេត្តព្រះសីហនុ រៀបចំអបអរសាទរទិវាទឹកនោមផ្អែមពិភពលោក ១៤វិច្ឆិកា

ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ រៀបចំអបអរសាទរទិវាទឹកនោមផ្អែមពិភពលោក ១៤វិច្ឆិកា ក្រោមប្រធានបទ “យើងរួមគ្នាទប់ស្កាត់ភាពធាត់ និងជំងឺទឹកនោមផ្អែម តាមរយៈការផ្លាស់ប្តូរការរស់នៅ ” នៅវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក ទិត ប៊ុនធឿន នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងលោក សែជោ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម សាយ សំអាល់​ ឯកឧត្តម ឌិត ទីណា និងឯកឧត្តម គួច ចំរើន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើ ឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើ ឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះមានការអញ្ជើញចូល

សូមអានបន្ត....

ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារចម្រុះ ដឹកនាំដោយលោក អ៉ី​ សុខឡេង អភិបាលរងខេត្ត បានចុះពិនិត្យទីតាំងដីសាធារណ:របស់រដ្ឋ​ (ដីស្រះទឹក)​ ស្ថិតនៅ​ភូមិ​៣​ សង្កាត់​លេខ១​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករទូកក្តោង និងក្រុមកីឡាករម៉ូតូទឹក នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ

រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករទូកក្តោង និងក្រុមកីឡាករម៉ូតូទឹក នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយកីឡាករទូកក្តោង និងកីឡាករម៉ូតូទឹកថា ថ្ងៃមុនយើងបានជួបបង

សូមអានបន្ត....