ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ២០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់

ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ២០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះប្រារព្ធធ្វើនៅបរិវេណស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

អរុណសួស្តីពីខេត្តព្រះសីហនុ!

អរុណសួស្តីពីខេត្តព្រះសីហនុ! នៅព្រឹកនេះមានមេឃស្រទុំខ្លះ បើកថ្ងៃខ្លះ លាយឡំនឹងរលឹមតិចៗ បង្កើតបានជាបរិយាកាសដ៏ស្រស់បំព្រងគួរជាទីប្លែកអារម្មណ៍ក្នុងរដូវកាលក្ដៅហួតហែងនេះ ហើយក៏ជាពេលវេលាល្អបំផុតសម្រាប់គម្រោងដំណើរកំសាន្តរបស់លោកអ្នកមកកាន់ខេត្តព្រះសីហនុ។ #travel

សូមអានបន្ត....

លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ បិទបញ្ចប់ការផ្ទៀងផ្ទាត់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ក្រុង ស្រុក

រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ បិទបញ្ចប់ការផ្ទៀងផ្ទាត់ការបន្ទោបង់ពាសវាលពាសកាល (ODF) ថ្នាក់ក្រុង ស្រុក ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ។ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយសារមានការយកចិត្តទុកដាក់ពីឯកឧត្តម អភិបាលខេត្តព្រះសីហ

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ សូមជូនសេចក្តីជូនដំណឹង ស្តីពីកាលវិភាគនៃការប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២៤

រដ្ឋបាលខេត្តព្រះសីហនុ សូមជូនសេចក្តីជូនដំណឹង ស្តីពីកាលវិភាគនៃការប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២៤

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ចំនួន ២០គ្រួសារ ដែលកំពុងកាន់កាប់រស់នៅលើទីតាំងដីកម្មសិទ្ធិរបស់ធនាគារកាណាឌីយ៉ា

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ចំនួន ២០គ្រួសារ ដែលកំពុងកាន់កាប់រស់នៅលើទីតាំងដីកម្មសិទ្ធិរបស់ធនាគារកាណាឌីយ៉ា មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០២០៣០១-០០២៩ និងលេខ ១៨០២០៣០១-០០៣០ ស្ថិតនៅក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានជ្រាបដូចខាងក្រោម :

សូមអានបន្ត....