ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ រួមជាមួយ ឯកឧត្តម បួន សារៈមុនី និងអ្នកឧកញ៉ា លឹម ហេង បានអញ្ជើញចូលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃកំពង់ផែឡុងប៊ិច (Long Beach Port)

នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុរួមជាមួយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការសម្របសម្រួលពីសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានអញ្ជើញចូលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃកំពង់ផែឡុងប៊ិច (Long Beach Port) ដើម្បីស្វែងយល់អំពីដំណើរការ និងប្រតិបត្តិការកំពង់ផែ ព្រមទាំងសិក្សាលទ្ធភាពធ្វើសហប្រតិបត្តិការជាមួយវិស័យឯកជនកម្ពុជា។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញលិខិតបង្គាប់ការឱ្យក្រុមការងារដែលដឹកនាំដោយលោក អ៉ី សុខឡេង អភិបាលរងខេត្ត ចុះស្រាវជ្រាវករណីវាយរបងថ្មមួយកន្លែង

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចេញលិខិតបង្គាប់ការឱ្យក្រុមការងារដែលដឹកនាំដោយលោក អ៉ី សុខឡេង អភិបាលរងខេត្ត ចុះស្រាវជ្រាវករណីវាយរបងថ្មមួយកន្លែង បង្កើតឱ្យមានអំពើហិង្សា ដែលឈានដល់ការចាប់មនុស្សចំនួន ០២នាក់ ស្ថិតនៅចំណុចអូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អញ្ជើញទៅលើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្មនៅសង្កាត់លេខ៤

ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅលើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្មនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅអធិការដ្ឋានគរបាលក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធាពលខេមរភូមិន្ទ (០៩វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣)

នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធាពលខេមរភូមិន្ទ (០៩វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣) នៅវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯក

សូមអានបន្ត....

ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ និងលោក ម៉ាង ស៊ីណេត​អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ»

ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នំា២០២៣ ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ» នៅសណ្ឋាគារ ស៊ីប្រ៊ីស ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង ស្រុក អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....