ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង ស្តីពីការកំណត់ពេលវេលាបញ្ចេញសំរាម និងប្រមូលសំរាមនៅតាមបណ្តាផ្លូវ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

សេចក្តីជូនដំណឹង ស្តីពីការកំណត់ពេលវេលាបញ្ចេញសំរាម និងប្រមូលសំរាមនៅតាមបណ្តាផ្លូវ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ

សូមអានបន្ត....

អបអរសាទរសណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា បានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក

អបអរសាទរសណ្ឋាគារ និងរីស៊ត Song Saa Private Island របស់កម្ពុជា ស្ថិតនៅក្នុងប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងមានចម្ងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ ដែលបានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងរីសតដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024» របស់ទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក cntraveller.com

សូមអានបន្ត....

លោក គង់ វិតាណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ច និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តបាកលី

នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក គង់ វិតាណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ច និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តបាកលីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួម ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤​របស់ក្រសួងព័ត៌មាន​​

រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួម ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤​របស់ក្រសួងព័ត៌មាន​​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​​ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ នៅសណ្ឋាគារសុខាភ្នំពេញ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិកាទីស្តីការគណៈដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យព័ត៌មាន

រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិកាទីស្តីការគណៈដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យព័ត៌មាន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....