ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំស្តីពី ការបោះបង្គោលកំណត់ព្រំទីលានចាក់សំរាម និងស្តាប់បទបង្ហាញស្តីពីអនុគម្រោងសាងសង់ទីលានចាក់សំរាមខេត្តព្រះសីហនុ

នៅរសៀលថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំស្តីពី ការបោះបង្គោលកំណត់ព្រំទីលានចាក់សំរាម និងស្តាប់បទបង្ហាញស្តីពីអនុគម្រោងសាងសង់ទីលានចាក់សំរាមខេត្តព្រះសីហនុ

សូមអានបន្ត....

ការអញ្ជើញសាកសួរសុខទុក្ខ លោក ងូ សុមុនី មន្ត្រីព័ត៌មានខេត្ត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

ព្រឹកថ្ងៃចន្ទ ១៥ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសាកសួរសុខទុក្ខ លោក ងូ សុមុនី មន្ត្រីព័ត៌មានខេត្ត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៨ ខែកក្កដា

សូមអានបន្ត....

កិច្ចប្រជុំ ស្តីពីការពិនិត្យ និងសម្រេចប្លង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថិតនៅសង្កាត់លេខ១ និង សង្កាត់លេខ៤ និង ឃុំបិតត្រាំង

នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យ និងសម្រេចប្លង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថិតនៅសង្កាត់លេខ១ និង សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និង ឃុំសង្កាត់ផងដែរ។

សូមអានបន្ត....

ការសំណេះសំណាលជាមួយបងប្អូនអនាម័យឆ្នេរ និងឆ្មាំសមុទ្រ

នៅរសៀលថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអនាម័យឆ្នេរចំនួន២៣នាក់ និងឆ្មាំសមុទ្រចំនួន១៩ នាក់ ។

សូមអានបន្ត....