ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម Sudirman Haseng ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឡុង ឌីម៉ង់

ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិការទូតនៅកម្ពុជានៅខែមករា ឆ្នាំ២០២៣ខាងមុខ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

លោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តវេជ្ជសាស្ត្រសម្តេចតេជោ ចំនួន ១១០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៤៩៨នាក់ ក្នុងសង្កាត់កោះរ៉ុង

លោកជំទាវ ហ៊ុន ម៉ាណា ផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋនៅលើកោះរ៉ុង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តវេជ្ជសាស្ត្រសម្តេចតេជោ ចំនួន ១១០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៤៩៨នាក់ ក្នុងសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទីតាំងពិនិត្យ និងព្យាបាល រីហ្សត រីតា ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

សូមអានបន្ត....

ភ្ញៀវទេសចរអញ្ជើញមកកំសាន្ត ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២២ នៅខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ មានចំនួនសរុប ៧១២.៦១៤នាក់ កើន២៩% (ធៀបរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យសមុទ្រកាលពីឆ្នាំ២០១៧)។

សូមអានបន្ត....

ឯកឧត្តម វ៉ាត់ ចំរើន និងឯកឧត្តម គួច ចំរើន ញ្ជើញជាអធិបតីការប្រកួតកីឡាគុណខ្មែរជម្រុះជើងឯកចំនួន ៨គូរ

រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីការប្រកួតកីឡាគុណខ្មែរជម្រុះជើងឯកចំនួន ៨គូរ ដែលមានកីឡាករកម្ពុជា និងកីឡាករបរទេសចូលរួមប្រកួតដណ្តើមយកមេដាយនៅសៃវានឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងព្រឹត្តិការណ៍អបអរ

សូមអានបន្ត....