ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូនដល់និស្សិតសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូនដល់និស្សិតសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ ចំនួន ១,១៦៧ដែលបញ្ចប់ការសិក្សាដោយជោគជ័យចាប់ពីជំនាន់ទី១ ដល់ទី១០ នៅសាលាដុនបូស្កូ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកគ្រូ អ្នកគ្រូ ប្រធានមន្ទីរពាក់ព័ន្ធ និងនិសិត្សសាលាដុនបូស្កូ។

សូមអានបន្ត....

ប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញទស្សនកិច្ច និងជូនពរឯកឧត្តមហ្វាម វ៉ាន់ធៀវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញទស្សនកិច្ច និងជូនពរឯកឧត្តមហ្វាម វ៉ាន់ធៀវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាខេត្តសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខ។

សូមអានបន្ត....

សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង ស្ដីពី គំនិតដូចផ្ដើមអាគារបៃតងតាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះនៅក្រុងព្រះសីហនុ

សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង ស្ដីពី គំនិតដូចផ្ដើមអាគារបៃតងតាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះនៅក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងស្ដីពី គំនិតដូចផ្ដើមអគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ នៅសណ្ឋាគារឆ្នេរថ្មី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានចូលរួមពីលោក លោក ស្រីមកពីប្រទេសជប៉ុន មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ជួប វុត្ថា

ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ជួប វុត្ថា ប្រធានបង្ការ និងគ្រប់គ្រងជំងឺ (​ប្រធាន​ការិយាល័យ​ បច្ចេកទេស​) ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....