ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំតៀមបើកដំណើរការសាកល្បងផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២

រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំតៀមបើកដំណើរការសាកល្បងផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​ចូលរួម​ វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២

ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​ចូលរួម​ វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ​ ក្រោមអធិបតីភាព​ដ៍ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។

សូមអានបន្ត....

ឯកឧត្តម វូ ង៉ុកលី អគ្គកុងស៊ុលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ អញ្ជើញចូលជួបសំដែងការគួរសម និងជម្រាបលា ឯកឧត្តម គួច ចំរើន

ព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វូ ង៉ុកលី អគ្គកុងស៊ុលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ អញ្ជើញចូលជួបសំដែងការគួរសម និងជម្រាបលា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៃការបំពេញបេសកកម្មការទូតបញ្ចប់អាណត្តិរបស់ឯកឧត្តមរយៈពេល៣ឆ្នាំ នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីម្ចាស់គណនីហ្វេសបុកឈ្មោះ Um San ដែលបានខមិនលើហ្វេសបុកផេករបស់សម្តេចក្រឡាហោម ស ខេង

ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីម្ចាស់គណនីហ្វេសបុកឈ្មោះ Um San ដែលបានខមិនលើហ្វេសបុកផេករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្តើមឯកឧត្តមអភិបាលខេត្ត បានអានខ្លឹមសារសង្ខេបដែលបានខមិនលើហ្វេសបុកផេករបស់សម្តេចក្រឡាហោម ស ខេង មានដូចខាងក្រោម៖

សូមអានបន្ត....