ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងសណ្ឋាគារ ហ្គួយ ហឺ ហ្គូ ជី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់ប្រជានេសាទដែលបានជួយសង្គ្រោះ និងរកឃើញសាកសពជនរងគ្រោះដោយលិចទូក បានចំនួន០២នាក់ (ស្លាប់០១នាក់)

ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់ប្រជានេសាទដែលបានជួយសង្គ្រោះ និងរកឃើញសាកសពជនរងគ្រោះដោយលិចទូក បានចំនួន០២នាក់ (ស្លាប់០១នាក់) កាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រោមកោះឬស្សី និងបានយកទៅប្រគល់ជូនអង្គភាព​បង្ក្រាប​បទ​ល្មើស​លេី​ផ្ទៃ​សមុទ្រ​។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ នៅបញ្ជរបង់ប្រាក់ច្រកចូលទី៨

ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ នៅបញ្ជរបង់ប្រាក់ច្រកចូលទី៨ ស្ថិតនៅតំបន់ក្បាលឆាយ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអមដំណើរពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយកទីចាត់ការសាលាខេត្ត និងអស់លោកលោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។

សូមអានបន្ត....

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអគារ រ៉ូយ៉ាល់យ៉ុងលិ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តព្រះសីហនុ

រសៀលថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តព្រះសីហនុ ដែលទើបសម្រាលកូន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....