ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រៃនប់ចំនួន ៣រូប

ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រៃនប់ចំនួន ៣រូប ក្នុងនោះផ្ទេរភារកិច្ច ១រូប និងតែងតាំងចំនួន ២រូប នៅសាលាស្រុកព្រៃនប់ ដោយមានការចូលរួមពីលោកអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ នគរបាលប៉ុស្តិ៍ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការដាក់ពង្រាយធុងសំរាមសម្រាប់ដាក់សំរាមស្ងួតដូចជា (សំបកដប-សំបកកំប៉ុង) ចំនួន ១០ធុង

រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការដាក់ពង្រាយធុងសំរាមសម្រាប់ដាក់សំរាមស្ងួតដូចជា (សំបកដប-សំបកកំប៉ុង) ចំនួន ១០ធុង និងដាក់ពង្រាយធុងសំរាម ១០ធុងបន្ថែមទៀតនៅតាមបណ្តោយឆ្នេរអូរឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២២

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍តាមរយៈប្រព័ន្ធ Zoom Meeting។

សូមអានបន្ត....

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត នៅខេត្តព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ មានចំនួន១២៥០០០នាក់។

សូមអានបន្ត....