ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម លើផលិតផលម្ហូបអាហារស្រស់ នៅផ្សារលើ និងផ្សារពាណិជ្ជកម្

ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម លើផលិតផលម្ហូបអាហារស្រស់ (មឹក បង្គា សណ្តែកបណ្តុះ ស្ពៃជ្រក់ ខ្ញីហាន់ ត្រីងៀត ឆៃពៅ សាច់ក្រក មឹកក្រៀម ) នៅផ្សារលើ និងផ្សារពាណិជ្ជកម្ម ក្នុងក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពផលិតផលម្ហូបអាហារដែលតាំងលក់លើទីផ្សារ មុនកម្មវិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea(Cambodia) របស់ជប៉ុន

នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea(Cambodia) របស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ថោង ខុន លោកជំទាវ ម៉ិញ កុសុនី និងឯកឧត្តម គួច ចំរើន បានអញ្ជើញទស្សនាការសម្តែងសាកល្បងនូវល្ខោនភ្លេងការរឿង «ព្រះថោងនាងនាគ»

នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ម៉ិញ កុសុនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទស្សនាការសម្តែងសាកល្បងនូវល្ខោនភ្លេងការរឿង «ព្រះថោងនាងនាគ» នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព។ គួរបញ្ជាក់ផងដែរថា ល្ខោននេះគឺក្រោមការផ្តួចផ្តើមគំនិតរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

សូមអបអរសាទរដល់កីឡាករ កីឡាការិនី ខេត្តព្រះសីហនុ ដែលបានដណ្តើមមេដាយតាមប្រភេទកីឡា

សូមអបអរសាទរដល់កីឡាករ កីឡាការិនី ខេត្តព្រះសីហនុ ដែលបានដណ្តើមមេដាយតាមប្រភេទកីឡា ១.ប្រភេទកីឡាវាយកូនគោល -ថោង សុខាំមុន្នី មេដាយមាស លើវិញ្ញាសាឯកត្តជនបុរស និងមេដាយមាស លើវិញ្ញាសាក្រុមបុរសទទួលបានមេដាយមាស -រិន ចាន់សុធារិទ្ធ មេដាយមាស លើវិញ្ញាសាក្រុមបុរស -គិត ម៉េង មេដាយមាស លើវិញ្ញាសាក្រុមបុរស -អ៉ឹង ស៊ីវឈន់ មេដាយមាស លើវិញ្ញាសារក្រុមបុរស

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យលើកទី៩ ជុំទី៣

ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យលើកទី៩ ជុំទី៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក ក្រោមប្រធានបទ” ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នៅខេត្តព្រះសីហនុ។

សូមអានបន្ត....