ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សូមជម្រាបជូនថា កន្លងមករដ្ឋបាលក្រុងព្រះសីហនុ បានចុះផ្សព្វផ្សាយអប់រំជាប្រចាំទាំងផ្ទាល់មាត់ និងនៅក្នុងអង្គប្រជុំ អំពីការបើកបរម៉ូតូទឹកនៅលើផ្ទែសមុទ្រ ដោយត្រូវរក្សាគម្លាត យ៉ាងតិចបំផុតចំងាយ៥០ម៉ែត្រ ពីកន្លែងភ្ញៀវទេសចរលេងទឹក

សូមជម្រាបជូនថា កន្លងមករដ្ឋបាលក្រុងព្រះសីហនុ បានចុះផ្សព្វផ្សាយអប់រំជាប្រចាំទាំងផ្ទាល់មាត់ និងនៅក្នុងអង្គប្រជុំ អំពីការបើកបរម៉ូតូទឹកនៅលើផ្ទែសមុទ្រ ដោយត្រូវរក្សាគម្លាត យ៉ាងតិចបំផុតចំងាយ៥០ម៉ែត្រ ពីកន្លែងភ្ញៀវទេសចរលេងទឹក ដើម្បីរក្សាសុវត្ថិភាពភ្ញៀវ។ ផ្ទុយទៅវិញម្ចាស់អាជីវកម្មជួលម៉ូតូទឹកមួយចំនួន មិនបានគោរពតាមការណែនាំរបស់រដ្ឋបាលក្រុងព្រះសីហនុនោះទេ ដោយនៅតែបន្តបើកបរម៉ូតូទឹកនេះចូលទៅក្នុងទីតាំងហាមឃាត់ និងបានបើកបរឆាបគ្នានៅក្នុងហ្វូងភ្ញៀវទេសចរ ដែលកំពុងលេងទឹក ដែលសកម្មភាពនេះ គឺអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវជាយថាហេតុ ។

សូមអានបន្ត....

ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីពិព័រណ៍នំខ្មែរ លើកទី១ ឆ្នាំ២០២២ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ

រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីពិព័រណ៍នំខ្មែរ លើកទី១ ឆ្នាំ២០២២ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ មានចំនួន៥ស្តង់ មានប្រភេទនំចំនួន ៤៩មុខ ក្នុងនោះដែលមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ យុវជនសសយក យុវជនអមត សិស្ស និស្សិត និងមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពឈូសកាយខ្សាច់ ដើម្បីចាក់ទប់គល់ស្ងាវ និងលុបជង្ហុកដែលច្រោះដាច់ដោយទឹកភ្លៀង​

នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពឈូសកាយខ្សាច់ ដើម្បីចាក់ទប់គល់ស្ងាវ និងលុបជង្ហុកដែលច្រោះដាច់ដោយទឹកភ្លៀង​នៅតាមបណ្តោយឆ្នេរអូរត្រេះ កុំឱ្យបាក់រលំចូលសមុទ្រដោយសាររលកបោកបក់នាំយកខ្សាច់ហូរចូលទៅសមុទ្រ ហើយធ្វើឱ្យគល់ស្ងាវឬសឡើងលើប្រឈមនឹងខ្យល់បោកបក់រលំចូលទៅសមុទ្រ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងអភិវឌ្ឍខេត្តឆ្នាំ២០២៣

រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងអភិវឌ្ឍខេត្តឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក និងប្រធានមន្ទីរអង្គភាពដែលជាសមាជិកសមាជិកា គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត។

សូមអានបន្ត....