ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំស្ដីពីការកែលម្អការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រក ចេញចូលតែមួយខេត្តព្រះសីហនុ ស្រុកស្ទឹងហាវ និងការពន្លឿនរៀបចំអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង និងស្រុកកំពង់សីលា

ព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិកឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្ដីពីការកែលម្អការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រក ចេញចូលតែមួយខេត្តព្រះសីហនុ ស្រុកស្ទឹងហាវ និងការពន្លឿនរៀបចំអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង និងស្រុកកំពង់សីលា ដោយមានការចូល រួមពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងការិយាល័យចំណុះសាលាខេត្ត។

សូមអានបន្ត....

ការចូលជួបសំដែងការគួរសមនៅសាលាខេត្តព្រះសីហនុរបស់ក្រុមរត់ដើម្បីសប្បុរសធម៌ ប្រមូលថវិកាយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

រសៀលថ្ងៃច័ន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមរត់ដើម្បីសប្បុរសធម៌ ប្រមូលថវិកាយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចូលជួបសំដែងការគួរសមនៅសាលាខេត្តព្រះសីហនុ ។ លោក អ៊ួន បឋម ប្រធានក្រុមយុវជនរត់ម៉ារ៉ាតុងបានឱ្យដឹងថាការរត់ដើម្បីសប្បុរសធម៌នេះត្រូវឆ្លងកាត់ ២១ខេត្ត-ក្រុង ទូទាំងប្រទេស ដែលមានប្រវែងផ្លូវ ២,៤០០គីឡូម៉ែត្រ ក្នុង រយៈពេល ៩៩ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ស្ពឺ តាកែវ កំពត ខេត្តព្រះសីហនុ និងបន្តទៅកាន់ខេត្តគោលដៅផ្សេងទៀត ក្នុងគោលបំណង៖

សូមអានបន្ត....

ការនាំយកអំណោយរបស់សម្តេច ហ៊ុន សែននិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារស្រ្តីរងគ្រោះដែលស្លាប់ដោយសារលង់ទឹក ស្ថិតនៅក្រុម៧ ភូមិ១ សង្កាត់លេខ១

នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេនិងត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារស្រ្តីរងគ្រោះដែលស្លាប់ដោយសារលង់ទឹក ស្ថិតនៅក្រុម៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ការនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនមកប្រគល់ជូនដល់គ្រួសារក្មេងស្រីឈ្មោះ ទ្រី ស្រីនី ដែលបានស្លាប់ដោយសារទឹកបោកគួច ស្ថិតនៅ ស្រុកព្រៃនប់

នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារក្មេងស្រីឈ្មោះ ទ្រី ស្រីនី ដែលបានស្លាប់ដោយសារទឹកបោកគួច ស្ថិតនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ការកាយផ្តាច់ខ្នងទំនប់ទី៣ របស់ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយដើម្បីឱ្យទឹកហូរបានលឿន រំដោះការជន់លិចក្រុមទី១០ និងក្រុមទី១១ ភូមិ១ សង្កាត់លេខ១

នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ សម្រេចកាយផ្តាច់ខ្នងទំនប់ទី៣ របស់ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយដើម្បីឱ្យទឹកហូរបានលឿន រំដោះការជន់លិចក្រុមទី១០ និងក្រុមទី១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយជំនន់ទឹកភ្លៀង បន្ទាប់ពីក្រុមហ៊ុនបានបើកទ្វារទឹកជាប្រចាំចំនួនពីរបីថ្ងៃជាប់គ្នា ដើម្បីរំដោះទឹកប៉ុន្តែមិនស្រក។

សូមអានបន្ត....