ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធក្រុហ៊ុនមេធាវី ជេ អេ វ៉ាយ (J.A.Y LAW FIRM) និងក្រុមហ៊ុនទេសចរណ៍ ឡឺសូឡី ម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក

រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធក្រុហ៊ុនមេធាវី ជេ អេ វ៉ាយ (J.A.Y LAW FIRM) និងក្រុមហ៊ុនទេសចរណ៍ ឡឺសូឡី ម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក មានទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាព ការកាយស្ដារអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤

ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាព ការកាយស្ដារអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបានឱ្យដឹងថា ដោយមានការណែនាំពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ មន្ទីរបានស្តារអូរ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពិធីប្រគល់-ទទួលឧបករណ៍លាងសម្អាតដៃ ប្រើដោយឈ្នាន់ជាន់ជើងជូនដល់សាលារៀនគោលដៅក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពិធីប្រគល់-ទទួលឧបករណ៍លាងសម្អាតដៃ ប្រើដោយឈ្នាន់ជាន់ជើងជូនដល់សាលារៀនគោលដៅក្នុងខេត្តព្រះសីហនុ ដែលឧបត្ថម្ភដោយអង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិសប្បុរសធម៌ព្រីនស៍ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រធាន និងអនុប្រធានមន្ទីរជំនាញបានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ

ជំនួបពិភាក្សាជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍថ្មីៗរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រធាន និងអនុប្រធានមន្ទីរជំនាញបានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដឹកនាំដោយលោក Sylvain Adoue អនុប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន SCA ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍថ្មីៗរបស់ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក គង់ វិតាណៈ អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឯកសារយុទ្ធសាស្រ្ត ទីក្រុងឆ្លាតវៃ ក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលឯកសារយុទ្ធសាស្រ្ត ទីក្រុងឆ្លាតវៃ ក្រុងព្រះសីហនុ និងលទ្ធផលសិក្សាគម្រោងសាកល្បងចំណតឆ្លាតវៃ។

សូមអានបន្ត....