ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម​ គួច​ ចំរើន អមដំណើរ​ ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អាវរងារ​ ដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈអភិបាល​ខេត្តព្រះសីហនុ​ អមដំណើរ​ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អាវរងារ​ ដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី ប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងព្រះសីហនុចំនួន៣រូប

រសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី ប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងព្រះសីហនុចំនួន៣រូប ផ្ទេរភារកិច្ច ១រូប និងតែងតាំងចំនួន ២រូបនៅសាលាក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង នាយករដ្ឋបាលសាលាក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់។

សូមអានបន្ត....

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដែលបាននាំយកទឹកពិសាបរិសុទ្ធ ប៉ាយ ឈាន់ ចំនួន ៥០០ កេស

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដែលបាននាំយកទឹកពិសាបរិសុទ្ធ ប៉ាយ ឈាន់ ចំនួន ៥០០ កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្ត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports ចូលជួបសម្តែងការគួរសម

រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។ លោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports បានជំរាបជូនពីគោលបំណងនៃកិច្ចពិភាក្សា ១.ការអភិវឌ្ឍអាកាសយានដ្ឋាន

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យសមិទ្ធផល សំណង់អាគារសិក្សា វិទ្យាល័យទួលកែវ

ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យសមិទ្ធផល សំណង់អាគារសិក្សា វិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលស្រុកព្រៃនប់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោកមេឃុំទឹកល្អក់។

សូមអានបន្ត....