ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វូ ង៉ុកលី អគ្គកុងស៊ុលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ អញ្ជើញចូលជួបសំដែងការគួរសម និងជម្រាបលា ឯកឧត្តម គួច ចំរើន

ព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វូ ង៉ុកលី អគ្គកុងស៊ុលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ អញ្ជើញចូលជួបសំដែងការគួរសម និងជម្រាបលា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៃការបំពេញបេសកកម្មការទូតបញ្ចប់អាណត្តិរបស់ឯកឧត្តមរយៈពេល៣ឆ្នាំ នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីម្ចាស់គណនីហ្វេសបុកឈ្មោះ Um San ដែលបានខមិនលើហ្វេសបុកផេករបស់សម្តេចក្រឡាហោម ស ខេង

ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីម្ចាស់គណនីហ្វេសបុកឈ្មោះ Um San ដែលបានខមិនលើហ្វេសបុកផេករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ជាកិច្ចចាប់ផ្តើមឯកឧត្តមអភិបាលខេត្ត បានអានខ្លឹមសារសង្ខេបដែលបានខមិនលើហ្វេសបុកផេករបស់សម្តេចក្រឡាហោម ស ខេង មានដូចខាងក្រោម៖

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់បងប្អូនប្រជានេសាទចំនួន០៤នាក់ដែលបានជួយសង្គ្រោះជនរងគ្រោះលិចទូក

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់បងប្អូនប្រជានេសាទចំនួន០៤នាក់ដែលបានជួយសង្គ្រោះជនរងគ្រោះលិចទូក បានចំនួន០២នាក់ និងជួយដឹកសពជនរងគ្រោះ០២នាក់ផ្សេងទៀតដែលស្រង់បានពីកណ្តាលសមុទ្រមកដីគោកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនាពេលកន្លងមក។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលខេត្ត នាយក នាយិកា ទីចាត់ការសាលាខេត្ត និងប្រធានអង្គភាពចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអនាម័យក្រុង បុគ្គលិកសម្អាតឆ្នេរ

នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ លោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងលោកលោកស្រីជានាយកទីចាត់ការ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអនាម័យក្រុង បុគ្គលិកសម្អាតឆ្នេរ បុគ្គលិកក្រុមហ៊ុនសំរាម KSWM ឆ្មាំសមុទ្រ និងប្រជាការពារក្រុង-សង្កាត់។

សូមអានបន្ត....