ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន ពិនិត្យទីតាំងសាងសង់គិលានុបដ្ឋាន និងផ្ទះបាយនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

ឯកឧត្តម គួច ចំរើន ពិនិត្យទីតាំងសាងសង់គិលានុបដ្ឋាន និងផ្ទះបាយនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងសាងសង់គិលានុបដ្ឋាន និងអគារផ្ទះបាយនៅក្នុងតំបន់ប្រតិបត្តិការសឹងរងព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

សូមអានបន្ត....

ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម សៀ សុភ័ក្រ្ត និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមអបអរសាទរថ្ងៃកំណើតព្រះយេស៊ូគ្រីស្ទ ក្នុងឱកាសបុណ្យណូអែល

រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មកា និងសាសនា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរថ្ងៃកំណើតព្រះយេស៊ូគ្រីស្ទ ក្នុងឱកាសបុណ្យណូអែល ដោយមានការចូលរួមលោកព្រឹទ្ធបូជាចារ្យ លោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព លោកគ្រូគង្វាល នៅមជ្ឍមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម សាយ សំអាល់ អញ្ជើញចែកអំណោយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១,០៥៨គ្រួសារ ក្នុងស្រុកព្រៃនប់

ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញនាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៨ឃុំ ស្មើនឹង ១.០៥៨គ្រួសារ នៅក្នុងស្រុកព្រៃនប់ ខេត្ត

សូមអានបន្ត....