ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យមើលសមិទ្ធផលនៅវិទ្យាល័យទួលកែវ

វិទ្យាល័យទួលកែវស្ថិតនៅក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ខាងមុខដើម្បីសម្រួលក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្សក្នុងមូលដ្ឋាន។ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ត ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យមើលសមិទ្ធផលនៅវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន នាំយកអំណោយសង្គ្រោះចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ជិត ៣៣៦គ្រួសារ នៅស្រុកព្រៃនប់

រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិ (ខ្យល់កន្រ្តាក់)នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម ពិធីចែកនេះនៅខាងក្រោយសាលាបឋមសិក្សាសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២ ក្រុងកោះរ៉ុង

ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត

ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត និងដំណើរការចង្វាក់ផលិតកម្មរបស់រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតបន្ទះសូឡា នៅក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ជាវ វិជា្ជក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២

ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ជាវ វិជា្ជក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមអានបន្ត....