ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

បន្ទាប់ពីក្រុមការងាររដ្ឋបាលខេត្ត បានចុះដល់ទីតាំង ដោយបានធ្វើការពន្យល់ណែនាំអំពីទិដ្ឋភាពច្បាប់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅលើដីកម្មសិទ្ឋស្របច្បាប់របស់ ធនាគារកាណាឌីយ៉ា

បន្ទាប់ពីក្រុមការងាររដ្ឋបាលខេត្ត បានចុះដល់ទីតាំង ដោយបានធ្វើការពន្យល់ណែនាំអំពីទិដ្ឋភាពច្បាប់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅលើដីកម្មសិទ្ឋស្របច្បាប់របស់ ធនាគារកាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចមក។ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បងប្អូនមួយចំនួនធំ ដែលបានចាញ់បោកការញុះញង់របស់មេខ្យល់ ឱ្យចូលទៅទន្ទ្រានដីកម្មសិទ្ឋិស្របច្បាប់របស់

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ

រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅសណ្ឋាគារសុខា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ប.ស.ផ។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍សវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍សវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅខេត្តព្រះសីហនុ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ ដោយមានការចូលរួមពីនាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

សូមអបអរសាទរ ក្រុងព្រះសីហនុ ជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ក្រុងខណ្ឌទាំង៧ ដែលទទួលបានផ្ការំដួល៣ទង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ (២០២២~២០២៥)

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី

កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះមានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាព តំណាងភាគីពាក់ព័ន្ធ តំណាងបងប្អូនប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន បុរី វីអាយភី។

សូមអានបន្ត....