ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ

រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅសណ្ឋាគារសុខា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ប.ស.ផ។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍សវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍សវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅខេត្តព្រះសីហនុ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ ដោយមានការចូលរួមពីនាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

សូមអបអរសាទរ ក្រុងព្រះសីហនុ ជាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ក្រុងខណ្ឌទាំង៧ ដែលទទួលបានផ្ការំដួល៣ទង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ (២០២២~២០២៥)

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី

កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះមានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាព តំណាងភាគីពាក់ព័ន្ធ តំណាងបងប្អូនប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន បុរី វីអាយភី។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាណែនាំ ស្ដីពីការប្រគុំតន្ត្រី ស្មាតថប៥០ ខនសឺត

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាណែនាំ ស្ដីពីការប្រគុំតន្ត្រី ស្មាតថប៥០ ខនសឺត តាមសំណើរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ហង្សមាស ដែលគ្រោងនឹងធ្វើនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៣ខាងមុខ។ លោក អភិបាលរង បានធ្វើការណែនាំឱ្យក្រុមហ៊ុនម្ចាស់សំណើយកចិត្តទុកដាក់ជាពិសេស និងមានទំនួលខុសត្រូវខ្ពស់លើការគ្រប់គ្រងអនាម័យបរិស្ថាន

សូមអានបន្ត....