ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក មួង មួយអ៊ាង អាសយដ្ឋានភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តំណាងឱ្យប្រជាពលរដ្ឋចំនួន ២៣គ្រួសារ

រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក មួង មួយអ៊ាង អាសយដ្ឋានភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តំណាងឱ្យប្រជាពលរដ្ឋចំនួន ២៣គ្រួសារ ស្នើសុំចាត់មន្ត្រីចុះពិនិត្យ និងវាស់វែងដីចម្ការមួយកន្លែងទំហំ ៨៣៤,០០៦ម៉ែត្រការ៉េ ដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផល ស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានជ្រាប :

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញប្រារព្ធពិធីក្រុងពាលីក្នុងព្រឹត្តិការណ៍ « ពិព័រណ៍ទេសចរណ៍ និងពាណិជកម្ម»

ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញប្រារព្ធពិធីក្រុងពាលីក្នុងព្រឹត្តិការណ៍ « ពិព័រណ៍ទេសចរណ៍ និងពាណិជកម្ម» នៅទីលានតេជោ ក្រុងព្រះសីហនុ។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានគោលបំណង ៖

សូមអានបន្ត....

ឯកឧត្តម កែវ ឡាយ និងលោក គង់ វិតាណៈ អញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ។ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ទីរបានរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈក្នុងសារមន្ទីរ

សូមអានបន្ត....

ឯកឧត្តម ហ៊ូ សាគុណ ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើនបានអញ្ជើញផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅក្រុងព្រះសីហនុ

រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឯកឧត្តម វង្ស ផាណាតប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅក្រុងព្រះសីហនុ។ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មាន

សូមអានបន្ត....

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ២០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់

ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ២០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះប្រារព្ធធ្វើនៅបរិវេណស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....