ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ វិដេអូ Conference

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធ វិដេអូ Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំជំនួបប្រជុំជាមួយក្រុមការងារបេសកកម្មបច្ចេកទេសរបស់ធនាគារពិភពលោក

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំជំនួបប្រជុំជាមួយក្រុមការងារបេសកកម្មបច្ចេកទេសរបស់ធនាគារពិភពលោក ដឹកនាំដោយលោក Serda Yilmas (សេដា យីលម៉ាស) អ្នកជំនាញលើវិស័យសាធារណៈ និងជាប្រធានក្រុមការងារបេសកកម្ម។ គោលបំណងនៃជំនួបនេះ ដើម្បីធ្វើការវាយតម្លៃអំពីសមត្ថភាពស្ថាប័នលើការងារប្រែប្រួលអាកាសធាតុក្នុងខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃការរៀបចំ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ចើញបានទទួលអំណោយមនុសស្សធម៌ពីសប្បុរសជន

ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ចើញបានទទួលអំណោយមនុសស្សធម៌ពីសប្បុរសជនមានដូចជា ថវិកា និងសម្ភារៈ ដើម្បីចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅកាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២កន្លងមក ដែលបានធ្វើឱ្យបើកដំបូលផ្ទះ និងរលំផ្ទះទាំងស្រុង និងមានអ្នករងរបួសថែមទៀតផង នៅស្នាក់ការសាខាស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....