ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាពការងាររបស់ រដ្ឋបាលខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាពការងាររបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំព២០២៤នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើបទសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ស្នងការខេត្ត និងថ្នាក់ដឹកនាំខេត្ត ជាច្រើនរូបទៀត។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានគ្រោះថ្នាក់ចរាចរណ៍

នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសាកសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្មចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្រុងព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមអានបន្ត....

សាខា ក.ប.ប ខេត្តព្រះសីហនុ ដោយមានការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានធ្វើសកម្មភាព ចុះយកគំរូផលិតផលម្ហូបអាហារ (សាច់ បន្លែ និងជ្រក់) ចំនួន ១៨គំរូ

កាលពីថ្ងៃទី០៩-១០ ខែកក្កដា ឆ្នាំ២០២៤ សាខា ក.ប.ប ខេត្តព្រះសីហនុ ដោយមានការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានធ្វើសកម្មភាព ចុះយកគំរូផលិតផលម្ហូបអាហារ (សាច់ បន្លែ និងជ្រក់) ចំនួន ១៨គំរូ និងផ្សព្វផ្សាយ Flyer ទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារនិង CCF Complaint App ជូនដល់អាជីវករលក់ដូរតាមផ្សារ តាមផ្ទះ ហាងលក់ភេសជ្ជៈ និងអាហារដ្ឋាន បានចំនួន ៥០ផ្ទាំង។ ជាលទ្ធផល ពុំបានរកឃើញទំនិញម្ហូបអាហារ មានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងថ្នាំកសិកម្មលើសកំរិតកំណត់នោះទេ។

សូមអានបន្ត....