ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ជុន ពិសិដ្ឋ អាសយដ្ឋាន ក្រុម២ ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តំណាងឱ្យប្រជាពលរដ្ឋចំនួន ៤៨ គ្រួសារ។

សូមអានបន្ត....

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកបងប្អូនប្រជាពលរដ្ឋចំនួន ២០០ គ្រួសារ រស់នៅតំបន់ភ្នំត្រងោល ភូមិចំណោតរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

កិច្ច ប្រជុំដោះស្រាយការកាត់ទម្លាក់ខ្សែកាបិ៍្លលើអាកាសនៅជុំវិញរង្វង់មូលតោ២

រសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ច ប្រជុំដោះស្រាយការកាត់ទម្លាក់ខ្សែកាបិ៍្លលើអាកាសនៅជុំវិញរង្វង់មូលតោ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនបំរើសេវា Internet ចំនួន១១ និងតំណាងនិយ័តករទូគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ប្រចាំខេត្តព្រះសីហនុ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍ខេមកូម ក្រុមហ៊ុន CFOCN ។

សូមអានបន្ត....

កិច្ច ប្រជុំពិគ្រោះយោបល់ក្នុងការចេញអាជ្ញាប័ណ្ណឱ្យលោកឈឺន សុខឈុន ធ្វើអាជីវកម្មអគ្គិសនីនៅផ្នែកខ្លះនៃភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម និងសហគ្រាស ស៊្រុន ស្រីអូន វ៉ធើរ សឹបផ្លាយ សម្រាប់ធ្វើសេវាកម្មអគ្គិសនី នៅក្រុងកោះរ៉ុង

រសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ច ប្រជុំពិគ្រោះយោបល់ក្នុងការចេញអាជ្ញាប័ណ្ណឱ្យលោកឈឺន សុខឈុន ធ្វើអាជីវកម្មអគ្គិសនីនៅផ្នែកខ្លះនៃភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹម និងភូមិដើមថ្កូវសង្កាត់កោះរ៉ុង និងសហគ្រាស ស៊្រុន ស្រីអូន វ៉ធើរ សឹបផ្លាយ សម្រាប់ធ្វើសេវាកម្មអគ្គិសនី នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់កោះរ៉ុងផងដែរ។

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាដោះស្រាយករណីការអនុវត្តលិខិតលេខ ១០៣១សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្ដីពីការបែងចែកក្បាលដីត្រួតប័ណ្ណគ្នារវាងភាគី លី ហុងស៊ីន ជាមួយភាគី ហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទណាត្យា

ព្រឹកថ្ងៃពុធ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីការអនុវត្តលិខិតលេខ ១០៣១សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្ដីពីការបែងចែកក្បាលដីត្រួតប័ណ្ណគ្នារវាងភាគី លី ហុងស៊ីន ជាមួយភាគី ហ៊ឹម សុវណ្ណរី និង ម៉ី ឌីន្ទណាត្យា ដោយ មានការអញ្ជើញចូលរួមដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត អភិបាលក្រុងព្រះសីហនុ អភិបាលស្រុកស្ទឹងហាវ មន្ទីរជំនាញពាក់ព័ន្ធ ចៅសង្កាត់លេខ១ និងមេឃុំអូត្រេះ។

សូមអានបន្ត....