ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការចុះសួរសុខ ទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ស្ត្រីមេម៉ាយឈ្មោះ ង៉ុយ មាន អាយុ២០ឆ្នាំ មានជំងឺប្រចាំកាយបេះដូងចំហរ

នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហុីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកាគណៈកម្មា ធិការសាខា និងសប្បុរសជនបានចុះសួរសុខ ទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ស្ត្រីមេម៉ាយឈ្មោះ ង៉ុយ មាន អាយុ២០ឆ្នាំ មានជំងឺប្រចាំកាយបេះដូងចំហរ ហើយកូនប្រុសអាយុ ២ឆ្នាំ ត្រូវលង់ទឹកស្លាប់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០ ដែលរស់នៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ការយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងស្រុកកំពង់សីលា សរុបចំនួន១,០៣១គ្រួសារ

នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហុីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកាគណៈកម្មា ធិការសាខា និងសប្បុរសជនបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងស្រុកកំពង់សីលា សរុបចំនួន១,០៣១គ្រួសារ ។

សូមអានបន្ត....

ការទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន Cambodian Energy Limited នូវអង្ករចំនួន ១០តោន និងក្រុមហ៊ុន Cambodian Energy II Co,Ltd អង្ករ ១០តោន អបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២០

ព្រឹកថ្ងៃសុក្រ ៧កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន Cambodian Energy Limited នូវអង្ករចំនួន ១០តោន និងក្រុមហ៊ុន Cambodian Energy II Co,Ltd អង្ករ ១០តោន អបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២០ ក្រោមប្រធាន បទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទ ក្រហមកម្ពុជា” ។ អំណោយសប្បុរសធម៌នេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។

សូមអានបន្ត....

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់ កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់ កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះ សីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ មេភូមិ និងប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីផងដែរ។

សូមអានបន្ត....

ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៣៧ដែលរស់នៅក្នុងសង្កាត់១

នៅព្រឹកថ្ងៃទី ២២ខែតុលា ឆ្នាំ២០២០​ នេះ ឯកឧត្ដម ជាម ហុីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ រួមដំណើរជាមួយ​ សមាគម​និស្សិត អាហា រូបករណ៍​ អ.ម.ត​ ដែលដឹកនាំ​ដោយ​ លោកស៊ាង ឡេង​ ព្រមទាំង​ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៣៧ដែលរស់នៅក្នុងសង្កាត់១ ក្រុង

សូមអានបន្ត....