ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការដាក់ពង្រាយធុងសំរាមសម្រាប់ដាក់សំរាមស្ងួតដូចជា (សំបកដប-សំបកកំប៉ុង) ចំនួន ១០ធុង

រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការដាក់ពង្រាយធុងសំរាមសម្រាប់ដាក់សំរាមស្ងួតដូចជា (សំបកដប-សំបកកំប៉ុង) ចំនួន ១០ធុង និងដាក់ពង្រាយធុងសំរាម ១០ធុងបន្ថែមទៀតនៅតាមបណ្តោយឆ្នេរអូរឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២២

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍តាមរយៈប្រព័ន្ធ Zoom Meeting។

សូមអានបន្ត....

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត នៅខេត្តព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ មានចំនួន១២៥០០០នាក់។

សូមអានបន្ត....

ធុងសំរាមសម្រាប់ដាក់សំរាមស្ងួត “សំបកដប និងសំបកកំប៉ុង” ចំនួន១០ធុង ត្រូវបានយកទៅដាក់នៅតាមបណ្តោយឆ្នេរ និងទីលានតេជោ ក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នេះ ធុងសំរាមសម្រាប់ដាក់សំរាមស្ងួត “សំបកដប និងសំបកកំប៉ុង” ចំនួន១០ធុង ត្រូវបានយកទៅដាក់នៅតាមបណ្តោយឆ្នេរ និងទីលានតេជោ ក្រុងព្រះសីហនុ។ សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន លើកកម្ពស់សោភ័ណភាព និងទីក្រុងស្អាត ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

សូមអានបន្ត....