ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធកុដិ និងសមិទ្ធផលនានានៅវត្តពោធិ៍អណ្តែត

ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធកុដិ និងសមិទ្ធផលនានានៅវត្តពោធិ៍អណ្តែត ស្ថិតនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា លោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ ស.ស.យ.ក យុវជនកាកបាទក្រហម និស្សិតអាហារូបករណ៍ សម្តេចតេជោ (អ.ម.ត) និងពុទ្ធបរិស័ទចំណុះជើងវត្ត។

សូមអានបន្ត....

សារលិខិតជូនពរ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ គម្រប់ ៧៨ ឈានចូល ៧៩ឆ្នាំ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ

ភារកិច្ចរបស់គណៈបញ្ជាការឯកភាព គឺការពារ​ សុខសុវត្ថិភាព​ របស់ប្រជាជន​ ស្របច្បាប់​ និង​ ទប់ស្កាត់​ បង្ក្រាប​ ផ្ដន្ទាទោស​ ជនខុសច្បាប់​ ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ពិធីសំណេះសំណាល និងត្រួតពិនិត្យការងារសាងសង់ទីបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម

រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ពិធីសំណេះសំណាល និងត្រួតពិនិត្យការងារសាងសង់ទីបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ទីបញ្ជាការស្រាល និងក្លិបបាញ់ស៊ីបរបស់បញ្ជាការដ្ឋានអង្គរក្សប្រចាំការ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ទីបញ្ជាការស្រាល និងក្លិបបាញ់ស៊ីបរបស់បញ្ជាការដ្ឋានអង្គរក្សប្រចាំការ ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

សូមអានបន្ត....