ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្តព្រះសីហនុ និងលោក លី ឆល់សឹង អញ្ជើញចូលរួមការសំដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ របស់ក្រុមសិល្បៈពហុវប្បធម៌កុមារទីក្រុងឆាងវុន នៃសាធារណរដ្ឋកូរ៉េ និងសិល្បៈកុមារខេត្តព្រះសីហនុ

រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្តព្រះសីហនុ និងលោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កូរ៉េ-កម្ពុជា អញ្ជើញចូលរួមការសំដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ របស់ក្រុមសិល្បៈពហុវប្បធម៌កុមារទីក្រុងឆាងវុន នៃសាធារណរដ្ឋកូរ៉េ និងសិល្បៈកុមារខេត្តព្រះសីហនុ នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ដឹកនាំក្រុមការងារមន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនក្រុមគ្រួសារក្មួយស្រី​ ភាព ស្រីណាក់

ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំក្រុមការងារមន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនក្រុមគ្រួសារក្មួយស្រី​ ភាព ស្រីណាក់​ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុប ទទួលបាននិទ្ទេស A សម័យប្រឡងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២កន្លងមក ដែលរស់នៅជាមួយ​យាយ​នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ និងឯកឧត្តម គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រុមប្រឹក្សាជាតិគាំពារសង្គម

រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រុមប្រឹក្សាជាតិគាំពារសង្គម ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្តមសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណានៅសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងលើទីតាំងស្នើសុំឈូសឆាយធ្វើផ្លូវសម្រាប់ល្បាត និងជាផ្លូវការពារភ្លើងឆេះព្រៃនារដូវប្រាំង

នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ លោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនម៉ុងរិទ្ធីគ្រុប បានអញ្ជើញចុះពិនិត្យជាក់ស្ដែងលើទីតាំងស្នើសុំឈូសឆាយធ្វើផ្លូវសម្រាប់ល្បាត និងជាផ្លូវការពារភ្លើងឆេះព្រៃនារដូវប្រាំង ព្រមទាំងសាងសង់ស្នាក់ការរងឈរជើងរបស់មន្ត្រីឧទ្យានជាតិ “ព្រះមុនីវង្ស” ភ្នំបូកគោ ស្ថិតនៅភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានអញ្ជើញទស្សនាការហាត់សមសម្ដែងសិល្បៈរបស់កុមារា-កុមារីដែលជាសិស្សានុសិស្សមកពីសាលាចំនួន ៥ ក្នុងខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានអញ្ជើញទស្សនាការហាត់សមសម្ដែងសិល្បៈរបស់កុមារា-កុមារីដែលជាសិស្សានុសិស្សមកពីសាលាចំនួន ៥ ក្នុងខេត្តព្រះសីហនុ ហើយត្រៀមខ្លួនសម្រាប់ការសម្ដែងផ្លាស់ប្ដូរសិល្បៈវប្បធម៌ ជាមួយកុមារពីទីក្រុងឆាងវ៉ុនរបស់កូរ៉េ ដែលនឹងប្រព្រឹត្តទៅនារសៀលថ្ងៃអាទិត្យ ទី២៥ ខែធ្នូខាងមុខនេះ នៅមុខវេទិកា ៧មករា ក្រុងព្រះសីហនុ។

សូមអានបន្ត....