ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សូមជម្រាបជូនថា​ បញ្ហាទឹកស្អាត​នៅក្រុងព្រះសីហនុ​ ត្រូវបានដោះស្រាយ និងអាចផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់​គ្រប់គ្រាន់វិញហេីយ​

សូមជម្រាបជូនថា​ បញ្ហាទឹកស្អាត​នៅក្រុងព្រះសីហនុ​ ត្រូវបានដោះស្រាយ និងអាចផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់​គ្រប់គ្រាន់វិញហេីយ​។ ប្រសិនបេីបងប្អូន​នៅមានបញ្ហាទឹក​ប្រើប្រាស់មិនគ្រប់គ្រាន់ ឬរអាក់រអួលដោយប្រការណាមួយ សូមទាក់ទង​មកក្រុមហ៊ុន​អានកូផ្គត់ផ្គង់ទឹកស្អាត ដេីម្បីចុះពិនិត្យបច្ចេកទេសជូន​បងប្អូនតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖070610555, 0716253456

សូមអានបន្ត....

គណៈប្រតិភូខេត្តព្រះសីហនុ​ ដឹកនាំដោយឯកឧត្តម​ ​វង្ស​ ផាណាត​ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជេីញធ្វេីដំណេីរទៅកាន់ខេត្តគៀនយ៉ាង​ នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម

នៅរសៀលថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០២៣​ គណៈប្រតិភូខេត្តព្រះសីហនុ​ ដឹកនាំដោយឯកឧត្តម​ ​វង្ស​ ផាណាត​ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជេីញធ្វេីដំណេីរទៅកាន់ខេត្តគៀនយ៉ាង​ នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ ក្នុងឱកាសមកជូនពរបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិវៀតណាម​ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ​។

សូមអានបន្ត....

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានសង្គ្រោះទំនប់ទឹក៣ រួចផុតពីការគំរាមកំហែង

ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានសង្គ្រោះទំនប់ទឹក៣ រួចផុតពីការគំរាមកំហែង នៅវេលាយប់រំលងអាធ្រាតចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ និងបានបញ្ជូនការងារនេះទៅក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូដើម្បីធ្វើជួសជុលពង្រឹងទំនប់នេះបន្ត។ សូមបញ្ជាក់ថាទំនប់ទី៣ គឺជាទំនប់យុទ្ធសាស្ត្រដែលការពារទំនប់ទី៤ ដូច្នេះទើបថ្នាក់ដឹកនាំខេត្តសម្រេចចិត្តចាត់អាទិភាព ជួសជុលទំនប់នេះមុនគេបំផុត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជូនក្រុមការងារបច្ចេកទេស និងគ្រឿងចក្របន្ថែមដើម្បីបង្កើនល្បឿនជួសជុលតភ្ជាប់ទំនប់ទី២ឱ្យបានឆាប់រួចរាល់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងការជួសជុលទំនប់ទី២ និងទំនប់ទី៣ អាងស្តុកទឹករបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ

រសៀល-យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងការជួសជុលទំនប់ទី២ និងទំនប់ទី៣ អាងស្តុកទឹករបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ (តំបន់ក្បាលឆាយ)។ ចំពោះមុខឯកឧត្តមអភិបាលខេត្តបានជំរុញ ឱ្យក្រុមបច្ចេកទេសត្រូវពន្លឿនការជួសជុលទំនប់ទឹកទាំងពីរ និងក្បាលម៉ាស៊ីនបូមទឹក ព្រមទាំងបណ្តាញ

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីការចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងខេត្តព្រះសីហនុ

រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីការចុះស្រង់ស្ថិតិទិន្នន័យមូលដ្ឋានអាជីវកម្មក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពី នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគ និងប្រធាន អនុប្រធាន អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត។

សូមអានបន្ត....