ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន និងឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីបាញ់គ្រាប់ពិត វគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២

ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបាញ់គ្រាប់ពិត វគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ស្ថិតនៅសាលាពលទាហានទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៣

ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៣ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាល និងប្រគល់អំណោយជាសម្ភារសិក្សារបស់សាលាខេត្តជាំងស៊ូ ជូនសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ ស្ថិតនៅឃុំបិតត្រាំង

ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងប្រគល់អំណោយជាសម្ភារសិក្សារបស់សាលាខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យទីតាំងស្នើសុំដោះស្រាយករណីរំលោភចំណីអូរប្រឡាយ, បើកផ្លូវ, ជួសជុល និងសាងសង់ផ្លូវបេតុង

រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត បានដឹកនាំមន្ត្រីបច្ចេកទេសខេត្ត ដោយមានការចូលរួមសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រដ្ឋបាលបាលក្រុងព្រះសីហនុ និងអាជ្ញាធរមូលដ្ឋាន ភូមិសង្កាត់ ចុះពិនិត្យទីតាំងស្នើសុំដោះស្រាយករណីរំលោភចំណីអូរប្រឡាយ, បើកផ្លូវ, ជួសជុល និងសាងសង់ផ្លូវបេតុង ឆ្លើយតបទៅនឹងសំណើសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២កន្លងមក។

សូមអានបន្ត....

ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន អញ្ជើញពីធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពីធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២ នៅមជ្ឍមណ្ឌលមង្គលសេដ្ឋាច័ន្ទស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....