ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សានិងប្រសិទ្ធិពរជ័យមង្គល បវមហាបសើរ ជូនចំពោះ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងបុត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៣

សូមអានបន្ត....

រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ត្រីសាខាកាកបាទក្រហមខេត្ត និងបងប្អូនអ្នកសារព័ត៌មាន ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣។

សូមអានបន្ត....

កម្មវិធីប្រកួតប្រជែង«ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» (Best Countdown City of the Year)។

កម្មវិធីប្រកួតប្រជែង«ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» (Best Countdown City of the Year)។ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ចូលរួមគាំទ្រតាមរយៈគេហទំព័រ http://bestcountdowncity.cambodiacleancity.gov.kh និងចុចលេីរូបនិមិត្តសញ្ញា​ (Logo) ខេត្តព្រះសីហនុ ដេីម្បីគាំទ្រជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ។ បញ្ជាក់៖ កម្មវិធីប្រកួតប្រជែងនេះ គឺចាប់ផ្តើមនៅម៉ោង០៥:០០នាទីល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ រហូតដល់ម៉ោង ០៥:០០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

សូមអានបន្ត....

កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តកិច្ចសហប្រតិបត្តិកច្ចរយៈពេល ៥ឆ្នាំ (២០១៥-២០២០) រវាងសហព័ន្ធសមាគមនារីខេត្តគៀនយ៉ាង និងសមាគមនារី កម្ពុជា

រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តកិច្ចសហប្រតិបត្តិកច្ចរយៈពេល ៥ឆ្នាំ (២០១៥-២០២០) រវាងសហព័ន្ធសមាគមនារីខេត្តគៀនយ៉ាង និងសមាគមនារី កម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៏ខេត្តព្រះសីហនុ និងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំបន្ដ (២០២៣-២០២៧) ក្រោមអធិបតីភាពលោកស្រី ហៀក ហុីមុលី្ល អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានសាខាសមាគមនារី(កម្ពុជា) ដើម្បីសន្ដិភាព និងអភិវឌ្ឍន៏ខេត្តព្រះសីហនុ និងលោកស្រី ជឹង ធូហុង ប្រធានសហព័ន្ធសមាគមនារីខេត្តគៀនយ៉ាង។

សូមអានបន្ត....