ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីសម្ពោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង និងសមិទ្ធផលនានាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់

រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីសម្ពោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង និងសមិទ្ធផលនានាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង នៅទីលានបញ្ចុះសពយុទ្ធជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត តំណាងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងកម្មវិធី «ដំណើរទេសចរណ៍ក្រោយគ្រងដំណែងជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣សម័យកាលជាប់គ្នា និងកម្មវិធីចែករំលែកក្តីស្រលាញ់របស់ក្លឹបបាល់ទាត់ វិសាខា»

ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកម្មវិធី «ដំណើរទេសចរណ៍ក្រោយគ្រងដំណែងជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣សម័យកាលជាប់គ្នា និងកម្មវិធីចែករំលែកក្តីស្រលាញ់របស់ក្លឹបបាល់ទាត់ វិសាខា» នៅសាលាបឋមសិក្សា វិទ្យាល័យហ៊ុន សែន មិត្តភាព។

សូមអានបន្ត....