ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យទីតាំងរោងចក្រផលិតវត្ថុអនុស្សាវរីយ៍ និងសម្ភារគ្រឿងតុបតែងផ្ទះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិនិត្យទីតាំងរោងចក្រផលិតវត្ថុអនុស្សាវរីយ៍ និងសម្ភារគ្រឿងតុបតែងផ្ទះ ខេហ្វខូ អ៊ិនធើណេសិនណល (ខេមបូឌា) លីមីធីត ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាង សេចក្តីជូនដំណឹង ស្តីពីការប្រកួតជ្រើសរើសជ័យលាភីផលិតខ្សែវិដេអូខ្លីស្តីពីការលើកកម្ពស់អនាម័យ បរិស្ថាន

ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាង សេចក្តីជូនដំណឹង ស្តីពីការប្រកួតជ្រើសរើសជ័យលាភីផលិតខ្សែវិដេអូខ្លីស្តីពីការលើកកម្ពស់អនាម័យ បរិស្ថាន ក្រោមប្រធានបទ ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ តារារះនាទិសនិរតី ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត និងប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ឯកអគ្គរដ្ឋទូតជប៉ុន និងសហការី ដែលបានមកទស្សនកិច្ចខេត្ត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងឯកឧត្តម UENO Atsushi អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ)

ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (ឆ្នាំ២០១៨) នៅតំបន់សេដ្ឋកិច្ចពិសេសពិសេសក្រុងព្រះសីហនុ។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារសុខភាពពីការចម្លងមេរោគផ្ដាសាយបក្សីប្រភេទH5N1នេះ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល

សូមអានបន្ត....