ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំណែនាំពាក់ព័ន្ធនឹងការប្រគុំតន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំណែនាំពាក់ព័ន្ធនឹងការប្រគុំតន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទីលានតេជោ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីក្រុមហ៊ុនម្ចាស់សំណើទាំងអស់ អាជ្ញាធរមូលដ្ឋាន មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា។

សូមអានបន្ត....

សេចក្ដីជូនដំណឹងស្តីពីការប្រកួតជ្រើសរើសជ័យលាភីផលិតខ្សែវីដេអូខ្លីក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»

សូមជម្រាបជូនថា នៅដើមខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្ដីជូនដំណឹងស្តីពីការប្រកួតជ្រើសរើសជ័យលាភីផលិតខ្សែវីដេអូខ្លីក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» រហូតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារបានទទួលខ្សែវីដេអូចូលរួមប្រកួតប្រជែងចំនួន២៣ក្រុម។ ក្រោយពីក្រុមការងាររដ្ឋបាលខេត្តពិនិត្យលើខ្លឹមសារ រូបភាព សកម្មភាព របស់ខ្សែវីដេអូ

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំអភិបាលក្រុង ស្រុក ទាំង០៥ និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចូលរួមសិក្ខាសាលាស្ដីពី ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន

ថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំអភិបាលក្រុង ស្រុក ទាំង០៥ និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចូលរួមសិក្ខាសាលាស្ដីពី ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរដ្ឋបាលខេត្តកំពត។

សូមអានបន្ត....

ព្រះសាសនមនីមហាកម្មដ្ឋានាចរិយា ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកវគ្គសិក្សាបតិបត្តិវិបស្សនាធុរៈរយៈពេល៧ថ្ងៃ នៅមជ្ឍមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន

រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ព្រះសាសនមនីមហាកម្មដ្ឋានាចរិយា ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកវគ្គសិក្សាបតិបត្តិវិបស្សនាធុរៈរយៈពេល៧ថ្ងៃ នៅមជ្ឍមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ដោយមានការនិមន្តចូលរួមពីព្រះសង្ឈ សីលវន្ត សីលវតី ពុទ្ធបរិស័ទ និងសិក្សានុសិស្សបានចូលរួម។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងខេត្តព្រះសីហនុ

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ និងអង្គភាពចំណុះឱ្យរដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំនេះលោកអភិបាលរង បានណែនាំឱ្យទីចាត់ការ មន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្ត ពិនិត្យទីតាំងកម្សាន្តមួយចំនួនសម្រាប់បង្កសប្បាយ

សូមអានបន្ត....