ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

រូបភាពពីរង្វង់មូលព្រះថោងនាងនាគ ដែលត្រូវជាថ្ងៃទី៣ ពិធីបុណ្យចូលឆ្នាំថ្មី

រូបភាពពីរង្វង់មូលព្រះថោងនាងនាគ ដែលត្រូវជាថ្ងៃទី៣ ពិធីបុណ្យចូលឆ្នាំថ្មី ភាពសប្បាយរីករាយ កើតមានបានដោយសារប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌។ រូបភាព:Ja Dance

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងអ្នកវិនិយោគជនជាតិចិន បានអញ្ជើញទស្សនាកម្សាន្ត ការលេងល្បែងប្រជាប្រិយ នៅវត្តឥន្ទញ្ញាណ

នាល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងអ្នកវិនិយោគជនជាតិចិន បានអញ្ជើញទស្សនាកម្សាន្ត ការលេងល្បែងប្រជាប្រិយ នៅវត្តឥន្ទញ្ញាណ (វត្តក្រោម)​ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រកបដោយបរិយាកាសសប្បាយរីករាយ។

សូមអានបន្ត....

ស្អែកនេះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី នឹងមានការប្រគុំតន្ត្រីរាំលេងកំសាន្តនៅរង្វង់មូលព្រះថោងនាងនាគ

ស្អែកនេះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី នឹងមានការប្រគុំតន្ត្រីរាំលេងកំសាន្តនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សូមគោរពអញ្ជើញសាធារណជនដែលមកកំសាន្តនៅខេត្តព្រះសីហនុ និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ចូលរួមកំសាន្តសប្បាយ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានជួបសំណេះសំណាលជាមួយ ក្រុមឆ្មាំសមុទ្រ ក្រុមសំអាតតាមឆ្នេរសមុទ្រ បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម KSWM និងក្រុមសំអាតសាលាក្រុងព្រះសីហនុ

នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានជួបសំណេះសំណាលជាមួយ ក្រុមឆ្មាំសមុទ្រ ក្រុមសំអាតតាមឆ្នេរសមុទ្រ បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម KSWM និងក្រុមសំអាតសាលាក្រុងព្រះសីហនុ សរុប ៧៨ នាក់ និងបាននាំយកអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនទាំង ៧៨ នាក់ ដោយក្នុង ១ នាក់ ទទួលបានថវិកា ១០០,០០០រៀល សរុបថវិកាចំណាយឧបត្ថម្ភរួម ៧,៨០០,០០០រៀល។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ឧបត្ថម្ភជូនដល់កងកំលាំងប្រចាំការក្នុងខេត្ត

ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ឧបត្ថម្ភជូនដល់កងកំលាំងប្រចាំការក្នុងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

សូមអានបន្ត....