ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម គួច ចំរើន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស

ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ រួមមានពីស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លងកាត់កោះម្នាស់ កោះតាទាម ភ្ជាប់មកកោះស្តេច កោះសាមិត កោះអំពិលមកដល់កោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រសួងការបរទេសថៃ ដឹកនាំដោយ លោក Naruchai Ninnad អ

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រសួងការបរទេសថៃ ដឹកនាំដោយ លោក Naruchai Ninnad អគ្គនាយករង នៃនាយកដ្ឋានកុងស៊ុល នៃក្រសួងការបរទេសថៃ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ មន្រ្តីរដ្ឋបាលខេត្ត និងមន្ត្រីស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា។ លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ថ្លែងអំណរគុណពាណិជ្ជករ និងអាជីវករខេត្តព្រះសីហនុ ដែលចូលរួមក្នុងពិធីសំណេះ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជា មួយលោកគ្រូ អ្នកគ្រូវិទ្យាល័យ ហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជា មួយលោកគ្រូ អ្នកគ្រូវិទ្យាល័យ ហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងឯកឧត្តមព្រះរាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ក្រុមការងារជំនាញបាន និងកំពុង​ចុះត្រួតពិនិត្យ និងធ្វេីការកែលម្អបច្ចេកទេស​ បដិមា​ព្រះថោង​នាងនាគ

ក្រុមការងារជំនាញបាន និងកំពុង​ចុះត្រួតពិនិត្យ និងធ្វេីការកែលម្អបច្ចេកទេស​ បដិមា​ព្រះថោង​នាងនាគ

សូមអានបន្ត....