ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តមុនីសាលព្រឹក្ស

ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តមុនីសាលព្រឹក្ស ស្ថិតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ-អង្គភាព។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ខេត្តព្រះសីហនុ

រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ខេត្តព្រះសីហនុ ត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ៣ប្រភេទ ទី១.កីឡាទូកក្តោង ទី២.កីឡាម៉ូតូទឹក និងទី៣.កីឡាបាល់ទះលើឆ្នេរខ្សាច់ ដែលរៀបំប្រកួតនៅនៅលើផ្ទៃសមុទ្រឆ្នេរសុខា ជាប់ទីលានតេជោ (ពយតាមូង) និងនៅពយជំទាវម៉ៅ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមនាវីទោ សរ សារឿត

រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមនាវីទោ សរ សារឿត អាយុ ៦៥ឆ្នាំ ជានាយសេនាធិការរងមូលដ្ឋានសមុទ្រ ដែលបានទទួលមរណភាពដោយរោគាពាធ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តី និយោជិត កម្មករ កម្មការិនី កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តី និយោជិត កម្មករ កម្មការិនី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា និងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន (១៩៥៣-២០២៣) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមអានបន្ត....

នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញពិនិត្យ សមិទ្ធផល និងវឌ្ឍនភាព នៃការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញពិនិត្យ សមិទ្ធផល និងវឌ្ឍនភាព នៃការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....