ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងឥណ្ឌា ជាប្រធានប្រតិភូ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ

រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងឥណ្ឌា ជាប្រធានប្រតិភូ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ បន្ទាប់ពីនាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០២គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពនាព្រឹកមិញរួចមក។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត​​ និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សមើលការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្មេយ៍លើកទី៣២

ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សមើលការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្មេយ៍លើកទី៣២ (32 SEA GAME) ២០២៣ ផ្នែកបាល់ទះលើឆ្នេរខ្សាច់ នៅពយជំទាវម៉ៅ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករក្នុងខេត្តព្រះសីហនុ អបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣

នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា លោកជំទាវ សប្បុរសជន អាជីវករក្នុងខេត្តព្រះសីហនុ អបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ហើយថវិកា និងសម្ភារ:ដែលសាខា

សូមអានបន្ត....

ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្ត តំណាងក្រុមហ៊ុន វី អាយ ភី តំណាងអតិថិជន និងភាគីម្ចាស់បំណុល បានចុះពិនិត្យ និងវាយតម្លៃសំណង់ បុរី វី អាយ ភី ដើម្បីសិក្សាពីលទ្ធភាពគម្រោងសាងសង់បន្ត

ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្ត តំណាងក្រុមហ៊ុន វី អាយ ភី តំណាងអតិថិជន និងភាគីម្ចាស់បំណុល បានចុះពិនិត្យ និងវាយតម្លៃសំណង់ បុរី វី អាយ ភី ដើម្បីសិក្សាពីលទ្ធភាពគម្រោងសាងសង់បន្ត

សូមអានបន្ត....