សាលាខេត្តព្រះសីហនុ៖ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩នៃទិវាជ័យជំនះថ្ងៃ៧មករា១៩៧៩.២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯឧ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯឧ យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមជាមួយនឹងវត្តមានមន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចូលរួមយ៉ាងច្រើនកុះករនៅទីធ្លារវេទិកា ៧មករាខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី៧ខែមករា ឆ្នាំ២០១៨។
នាឱកាសដ៏មហោឡារឹកនេះដែរ ឯឧ ជាម ហ៊ីម បានអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានខ្លឹមសារថា៖”ថ្ងៃនេះគឺជាទិវាគម្រប់ខួបលើកទី៣៩នៃមហាជ័យជំនះជាប្រវត្តិសាស្ត្រថ្ងៃ៧មករា ១៩៧៩ ដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់អោយរួចផុតពីរបបកាប់សំលាប់ប់្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុតនិងបានបើកឡើងវិញនូវសករាជថ្មីនៃកម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងប្រារព្ធខួបនេះឡើងក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងវិរៈកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៏ប៉ុលពតនិងការពារការរស់ឡើងវិញរបស់ជាតិនិងប្រជាជនកម្ពុជា។
ជាមួយគ្នានេះយើងទាំងអស់គ្នាសូមសង្រួមចិត្តគោរពវិញ្ញាណខ័ន្ធជនរួមជាតិរាប់លាននាក់ដែលបានបាត់បង់អាយុជីវិតទៅយ៉ាងអាណោចអាធ័មនិងអយុត្តិធម៌បំផុតនៅក្រោមរបបប្រល័យពូជសាសន៏។សូមឧទ្ទឹសបួងសួងអោយដួងវិញ្ញាខន្ធ័របស់លោកអ្នកទាំងអស់នោះបានទៅកាន់សុគតិភព។” “ជាមួយគ្នានេះដែរ ស្មារតី៧មករា នឹងស្ថិតនៅក្នុងចិត្តរបស់ប្រជាជនគ្រប់រូបគ្រប់ជំនាន់,ស្មារតី៧មករាគឺជាពន្លឺបង្ហាញផ្លូវយើងអោយពុះពារគ្រប់ឧបសគ្គ័និងការលំបាកនានានៅគ្រប់កាលៈទេសៈឆ្ពោះទៅរកជ័យជំនះ ស្មារតី៧មករាគឺជាកំលាំងសាមគ្គីដែលមិនអាចបំបែកបានឡើយ។ ដូច្នេះយើងទាំអស់គ្នាត្រូវប្តេជ្ញានឹងរួមគ្នាថែរក្សាស្មារតី៧មករាអោយភ្លឺចែងចាំងជានិច្ចដើម្បីសម្រេចសមិទ្ធិផលថ្មីៗទៀតក្នុងការសាង ការពារមាតុភូមិ និងទប់ស្កាត់សង្គ្រាម វិនាសកម្ម ឧក្រឹដ្ឋកម្មប្រល័យពូជសាសន៏កុំអោយកើតឡើងវិញលើមាតុភូមិរបស់យើងបាន។”
ពាក់ពន្ធ័ទៅនឹងថ្ងៃ៧មករានេះដែរ ឯឧ យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៏ថា៖”៧មករាគឺប្រៀបដូចជាឪពុកម្តាយទី២របស់យើងទាំងអស់គ្នា បើសិនជាគ្មានថ្ងៃ៧មករានេះទេក៏មិនអាចមានអ្វីដូចសព្វថ្ងៃនេះដែរ។”
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋដែលធ្លាប់បានហែលឆ្លងរបប ប៉ុលពត ហើយនៅរស់រានមានជីវិតសព្វថ្ងៃនេះបានសំដែងការយល់ឃើញថា៖ការរស់នៅក្នុងរបបខ្មែរក្រហមពិតជាវេទនាណាស់គឺដូចជាឋាននរកអញ្ចឹង។
ពួកគាត់បានថ្លែងអំណរគុណនិងគាំទ្រចំពោះគណៈបក្សប្រជាជនដែលបានរំដោះប្រទេសជាតិនិងបានខិតខំអភិវឌ្ឍប្រទេសជាតិអោយមានការរីកចំរើនដូចសព្វថ្ងៃនេះ គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនៃទិវាគំរប់ខួប អនុសាវរីយ៍លើកទី៣៩ (៧មករា ១៩៧៩ ៧មករា ២០១៨) ក៏មានការរៀបចំប្រកួតកីឡាវាយសីដណ្តើមពាន់រង្វាន់ ឯក ឧត្តម យន្ត មីន ដើម្បីជាការអបអរសាទរផងដែរ ៕ TR
(រូបភាពនិងអត្ថបទដោយ៖ក្រុមគេហទំព័រខេត្តព្រះសីហនុ)