Home / ព័ត៌មានទូទៅ / អបអរពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨ នៅខេត្តព្រះសីហនុ

អបអរពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ឈានចូល២០១៨ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាយប់ថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះសីហនុសហការជាមួយសភាពាណិជ្ជកម្មខេត្តប្រារព្ធ ពិធីអបអរបុណ្យឆ្លងឆ្នាំសកល ២០១៧  ឈានចូលឆ្នាំ ២០១៨ នឹងតាំងពិព័រណ៍ពាណិជ្ជកម្មនៅឆ្នេរឯករាជ្យ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ២០១៧-២០១៨ នេះ រដ្ឋបាលខេត្តព្រះសីហនុបានសហការជាមួយសភាពាណិជ្ជកម្មខេត្តមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ទីរទេសចរណ៍ខេត្ត បានរៀបចំប្រារព្ធពិធីអបអរបុណ្យឆ្លងឆ្នាំ សកល ២០១៧ ឈានចូលឆ្នាំថ្មី ២០១៨ និងមានការ តាំងពិព័រណ៍ពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅ រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៧ នៅឆ្នេរឯករាជ្យ ស្ថិតក្នុង សង្កាត់លេខ៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយ អំពីសក្កានុពលទេសចរណ៍តំបន់ឆ្នេរខេត្តព្រះសីហនុ និងបង្កបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀងទេសចរណ៍ជាតិ អន្តរជាតិ មក លេងកម្សាន្តនៅខេត្តព្រះសីហនុក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។

លោកឧកញ៉ា ឡាវ កាំង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ខែធ្នូ មក ស្រប ពេលដែលខេត្តព្រះសីហនុរៀបចំប្រារព្ធពិធីអបអរសាទរពីធីបុណ្យឆ្លងឆ្នាំសកល ២០១៧ ចូលឆ្នាំថ្មី ២០១៨ បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ពាណិជ្ជកម្ម នៅឆ្នេរឯករាជ្យដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០១៧ ឆ្លងចូលឆ្នាំ ២០១៨ មានអ្នកទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុ។ លោក ឧកញ៉ា ឡាវ កាង បានបញ្ជាក់ថាមានស្តង់ពិព័រណ៍ចំនួន ១៥០ ស្តង់ត្រូវបានដាក់តាំងនៅ ផលិតផល ចម្រុះដែលមានការចូលរួមពីបណ្ដាក្រុមហ៊ុនអាជីវកម្មក្នុងប្រទេសកម្ពុជា និងពីបរទេសតាំងបង្ហាញនៅប្រលិតផលរបស់ខ្លួន។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានចាត់ទុកថាប្រការនេះនឹងនាំមកនូវសមទ្ធិផលសម្បូរបែបសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ បង្ហាញអំពីការរីកចម្រើន និងជាកត្តាពង្រីកវិស័យទេសចរណ៍ក្នុងតំបន់ឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុ ក្រៅពីនេះ ពិធីតាំងពិព័រណ៍ក៏ជាការផ្សារ ភ្ជាប់ជាមួយពាណិជ្ជករក្រុមហ៊ុនក្នុងស្រុកនិងក្រៅស្រុក ដែលឯកឧត្តម អភិបាលខេត្តព្រះសីហនុ មានជំនឿថាការតាំងពិព័រណ៍ផលិតផលពាណិជ្ជកម្មនៅក្រុងព្រះសីហនុនឹងត្រូវធ្វើ ជាបន្តបន្ទាប់ទៀត ក្រោមកិច្ចសហការពីសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ថ្លែងបញ្ជាក់ថាសម្រាប់ការតាំងពិព័រណ៍នេះជាព្រឹត្តិការណ៍លើកទី ៦ ហើយដែលសភាពាណិជ្ជកម្មខេត្តព្រះសីហនុបាននៅរួមរស់ជាមួយសាលាខេត្តព្រះសីហនុរៀបចំពិព័រណ៍ពាណិជ្ជកម្មនិងមានការដាក់តាំងលក់ទំនិញចំនួន ១៥០ ស្តង់ ដើម្បីអបអរសាទក្នុងឱកាសបុណ្យឆ្លងឆ្នាំ សកល ២០១៧ ឈានចូល២០១៨។ ព្រឹត្តការណ៍នេះ បានក្លាយទៅជាព្រឹតិ្តការណ៍ទេសចរណ៍ដ៏សប្បាយរីករាយក្នុងឱកាសឆ្លងឆ្នាំសកលនឹងបានបង្ហាញអំពីភាពជាដៃគូររវាងរដ្ឋនិងឯកជន ក្នុងការចូលរួម ផ្សព្វផ្សាយ សក្ដានុពលទេសចរណ៍ និងរួមចំណែកការអភិវឌ្ឍខេត្តដែលធ្វើឲ្យខេត្តព្រះសីហនុមាន ភាពរីកចម្រើនថែមទៀត៕ TR

ក្រុមគេហទំព័រខេត្តព្រះសីហនុ

closing-ny closing-ny1 closing-ny2 closing-ny3 closing-ny4 closing-ny5 closing-ny6 closing-ny7 closing-ny8 closing-ny9 closing-ny10 closing-ny11 closing-ny12 closing-ny13 closing-ny14 closing-ny15