ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាមួយ គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា
បានចុះត្រួតពិនិត្យឆ្នេរតាមភូមិសាស្ត្រ ឆ្នេរអូរត្រេះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុផារ៉ា បានដាក់បញ្ជាយ៉ាងមឺុងម៉ាត់ឲ្យអាជ្ញាធរខេត្តបើកផ្លូវជាប់របងដីលោក ប៉េង ជា រហូតដល់ព្រែកឆ្នេរអូរត្រេះឲ្យបានធំជាងមុនឲ្យខាងតែបាន ដើម្បីងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមានភាពងាយស្រួល ។
ឆ្លងតាមការពិនិត្យជាក់ស្តែងចំណុចនោះផ្លូវមានលក្ខណៈតូចចង្អៀតពុំអាចឲ្យរថយន្តធ្វើចរាចរណ៍បានស្រួលឡើយ។ ដូចនេះរដ្ឋបាលខេត្តនឹងដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋក្នុងពេលខាងមុខឆាប់ៗនេះ ៕ TR
រូបភាព លោក ដាង ផេងរីកា