ខេត្តកែប៖ ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមនឹងគណៈប្រតិភូខេត្ត អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យសមុទ្រលើកទី៦ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧ នៅមុខសាលាខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា និងបានការអញ្ជើញចូលរួមពីឯកឧត្តម ឧកញ៉ា លោកជំទាវ លោកលោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ ដើម្បីចូលរួមអបអរសាទរ និងរំលឹកអនុស្សាវរីយ៍ដែលឆ្នេរសមុទ្រកម្ពុជា បានជាប់ជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ហើយត្រូវបានប្រសិទ្ធិនាមថា ឆ្នេរសមុទ្រកម្ពុជា៖ “តារារះនាទិសនិរតី” ។
រូបភាព៖ Taing Heangchhung